មូលហេតុអ្វីទើបយើងមិនស្រកទំងន់?
[Like Page MFiT ដើម្បីទទួលបានចំណេះហាត់ប្រាណ]
ការស្រកទំងន់គឺជាអ្វីដែលមនុស្សប្រុសនិងនារីជាច្រើនចង់បាន តែពួកគាត់តែងតែធ្វើកំហុសមួយចំនួនដោយមិនដឹងខ្លួន ដែលធ្វើអោយគាត់មិនអាចស្រកទំងន់បាន។ នេះជាកំហុសទាំង 7 ចំនុចដែលធ្វើអោយយើងមិនស្រកទំងន់៖
កំហុសទី 1 ៖ ញាំប្រូតេអ៊ីនមិនគ្រប់គ្រាន់
នៅក្នុងអាហារមួយពេលៗ ត្រូវមានសារជាតិប្រូតេអ៊ីនដូចជា សាច់គោ ទ្រូងមាន់ ពងមាន់ ឬម្សៅប្រូតេអ៊ីន Whey Protein ហើយត្រូវប្រាកដថាអាហារដែលយើងញាំគឺមិនមានជាតិខ្លាញ់ ជាតិប្រៃ និងជាតិផ្អែម។ ប្រូតេអ៊ីនអាចជួយបង្កើតសាច់ដុំអោយសាច់យើងហាប់ណែន ម្យ៉ាងទៀតសារជាតិប្រូតេអ៊ីនធ្វើអោយយើងមិនសូវឃ្លាន ដែលជួយអោយយើងញាំតិចជាងមុន។
កំហុសទី 2៖ ផឹកទឹកច្រើនមុខ
ត្រូវចាំថាជាតិទឹកដែលល្អជាងគេសំរាប់រាងកាយរបស់យើងនោះគឺ ទឹកធម្មតា។ ប្រាកដហើយថាយើងអាចញាំកាហេ្វ ភេសជ្ជះផ្សេងៗ ទឹកដោះគោ តែយើងមិនគួរញាំរបស់ទាំងនោះច្រើនពេកទេ។ មានតែទឹកធម្មតាទេ ដែលមិនមានកាឡូរីដែលធ្វើអោយយើងឡើងទំងន់បាន។
កំហុសទី 3៖ មិនយល់ដឹងពីកាឡូរី
កាឡូរី Calorie គឺជាសារជាតិគ្រប់គ្រងទំងន់របស់យើង ញាំកាឡូរីច្រើន ទំងន់ឡើងច្រើន ញាំជាតិកាឡូរីតិចធ្វើអោយស្រកទំងន់។ គ្រប់អាហារទាំងអស់រួមទាំងបន្លែគឺសុទ្ធតែមានកាឡូរី គ្រាន់អាហារខ្លះមានតិច ខ្លះមានច្រើន មានតែទឹកសាបទេដែលគ្មានកាឡូរី។ សរុបមកយើងត្រូវយើងជ្រើសរើសញាំអាហារណាដែលមានជាតិកាឡូរីទាប ទើបទំងន់របស់យើងអាចស្រកបាន។
កំហុសទី 4៖ ហាត់ប្រាណមិនគ្រប់គ្រាន់
ការហាត់ប្រាណគឺជាផ្នែកមួយដ៏សំខាន់ក្នុងការដុតកាឡូរី ក៏ដូចជាដុតជាតិខ្លាញ់ចេញពីក្នុងរាងកាយរបស់យើង មិនតែប៉ុណ្ណោះការហាត់ប្រាណក៏ធ្វើអោយរាងកាយយើងមាំមួនទៀតផង។ យើងគួរហាត់ប្រាណអោយបានយ៉ាងតិច30នាទី ក្នុងមួយថ្ងៃ និង4 ទៅ 5 ថ្ងៃក្នុងមួយសប្តាហ៍។
កំហុសទី 5÷ មិនមានគ្រូបង្វឹកណែនាំ
ការហាត់ដោយខ្លួនឯង ដោយមិនដឹងពីក្បួនខ្នាតត្រឹមត្រូវនៃលំហាត់ប្រាណ និងមិនទាន់យល់ពីរបបអាហារ អាចធ្វើអោយយើងខាតពេលច្រើន និងមិនទទួលបានលទ្ធផល។
កំហុសទី 6៖ ស្រេ្តសច្រើន
ទោះបីជាយើងហាត់ប្រាណគ្រប់គ្រាន់ គ្រប់គ្រង់របបអាហារបានល្អ តែបើជារៀងរាល់ថ្ងៃយើងមានការស្ត្រេសច្រើន វានឹងធ្វើអោយយើងប្រព័ន្ធដុតជាតិខ្លាញ់របស់យើងដំណើរការមិនល្អនោះទេ។ ដើម្បីកាត់បន្ថយភាពស្ត្រេសនេះ យើងអាចហាត់យូហ្គា (yoga) , អានសៀវភៅ, មើលរឿងកំប្លែង និងធ្វើសមាធិអោយបានទៀងទាត់។
កំហុសទី 7៖ គេងមិនគ្រប់គ្រាន់
យើងដឹងហើយថារាងកាយរបស់យើងដុតជាតិខ្លាញ់ខ្លាំងនៅពេលដែលយើងគេង ដូច្នេះបើសិនជាយើងគេងមិនគ្រប់គ្រាន់ទេរាងកាយយើងមិនអាចដុតជាតិខ្លាញ់បានល្អនោះទេ។ យើងគួរគេងអោយបាន 6-8ម៉ោង ជារៀងរាល់ថ្ងៃ។
នៅពេលដែលយើងដឹងពីកំហុសរបស់យើងកន្លងមក យើងអាចចាប់ផ្តើមកែប្រែម្តងបន្តិចៗនោះយើងនឹងឃើញលទ្ធផលប្លែក និងទទួលបានទំងន់ដែលយើងតែងប្រាថ្នា។
[Like Page MFiT ដើម្បីទទួលបានចំណេះហាត់ប្រាណ
ប្រភពពី៖ REPEAT Gym