សំរាប់អ្នកដែលមានបំណងចង់កាត់ជាតិខ្លាញ់ក្បាលពោះ ឬចង់សំរក ទំងន់បានឆាប់រហ័ស អត្ថបទមួយនេះអាចជួយដល់អ្នកទាំងអស់គ្នាបាន។
1. គេងអោយបានគ្រប់គ្រាន់
រាងកាយមនុស្សយើងធ្វើការដុតជាតិខ្លាញ់នៅពេលដែលយើងកំពុងគេង ដូច្នេះការគេងអោយបាន 6 ទៅ 8 ម៉ោង ក្នុងមួយថ្ងៃ អាចជួយដល់ការដុតជាតិខ្លាញ់បានកាន់តែខ្លាំង ។
2. គ្រប់គ្រងរបបអាហារ
យើងគួរជ្រើសរើសញាំអាហារណាដែលសំបូរទៅដោយប្រូតេអ៊ីន ដូចជា ទ្រូងមាន់ស្ងោរ ពងស៊ុត (ញាំតែពណ៍ស) ហើយជៀសវាងញាំអាហារណាដែលសំបូរដោយជាតិខ្លាញ់ ជាតិស្ករ និងជាតិប្រៃ
ដែលអាចបង្កើតជាតិខ្លាញ់ក្នុងរាងកាយយើងបាន។
3. ញាំទឹកអោយបានច្រើន
ការញាំទឹកបានច្រើនគឺអាចជួយសំអាតមេរោគដែលមាននៅក្នុងរាងកាយយើង ជួយដល់តំរងនោម និងជាពិសេសអាចកាត់ជាតិខ្លាញ់ក្នុងរាងកាយរបស់យើងទៀតផង។
4. ការញាំកាហ្វេខ្មៅ
អ្នកវិទ្យាសាស្រ្តបានរកឃើញថា ជាតិកាហ្វេគឺជាជាតិដែលអាចកាត់ជាតិខ្លាញ់របស់យើងបានដែលយើងមើលឃើញថា ថ្នាំសំរកទំងន់ភាគច្រើនគឺតែងតែមានជាតិកាហ្វេអ៊ីន។ យើងគួរញាំកាហ្វេខៅ្មមួយថ្ងៃមួយកែវ ដោយមិនដាក់ស្ករនិងទឹកដោះគោ។ ការញាំបែបនេះវាអាចមានរសជាតិល្វីងពិបាកញាំសំរាប់អ្នកទើបចាប់ផ្តើមដំបូង តែវាគឺជាផ្នែកមួយក្នុងការកាត់ជាតិខ្លាញ់។
5. ធ្វើលំហាត់ប្រាណអោយបានទៀងទាត់
ការធ្វើលំហាត់ប្រាណបានទៀងទាត់អាចផ្តល់អត្ថប្រយោជន៍អោយយើងបានច្រើនយ៉ាង ដូចជាធ្វើអោយរាងកាយរឹងមាំ ជៀសផុតពីជំងឺជាច្រើនយ៉ាង។ យើងគួរចំណាយពេលហាត់ប្រាណអោយបាន 1 ម៉ោង ក្នុង 1 ថ្ងៃ អោយបាន 5 ថ្ងៃ ក្នុងមួយអាទិត្យ។
អ្នកទាំងអស់គ្នាគួរព្យាយាមអនុវត្តតាមវិធិសាស្រ្តខាងលើ ដើម្បីឆាប់សំរេចបានគោលដៅដែលអ្នកទាំងអស់គ្នាចង់បាន។
ប្រភពពី៖ REPEAT Gym