FREE DELIVERY EVERYWHERE IN CAMBODIA
24/7 ONLINE SHOPPING

FREE DELIVERY EVERYWHERE IN CAMBODIA
24/7 ONLINE SHOPPING

កំហុស 3 យ៉ាងក្នុងការបង្កើតសាច់ដុំ

ពួកយើងគ្រប់គ្នាព្យាយាមហាត់ប្រាណ លើកដុំដែក ដើម្បីសាច់ដុំនិងរូបរាងស្អាតដែលយើងតែងតែចង់បាន។ អ្នកខ្លះខំប្រឹងហាត់ខ្លាំងណាស់ដែរប៉ុន្តែនៅមិនទាន់ទទួលបានលទ្ធផលដែលខ្លួនត្រូវការឡើយ ដោយសារពួកគាត់មិនទាន់បានស្វែងយល់នៅកំហុសមួយចំនួន។ កំហុសទាំងអស់នោះធ្វើអោយគាត់ខាតបង ពេលវេលា និងបាក់ទឹកចិត្តក្នុងការបន្តហាត់ទៀតផង។ ខាងក្រោមនេះគឺជាកំហុសទាំង 3 ដែលមនុស្សភាគច្រើនបានជួបប្រទះ៖

កំហុសទី 1៖ ហាត់លំហាត់ប្រាណដដែលៗ

ការហាត់លំហាត់ប្រាណដដែលជារៀងរាល់ពេលអាចធ្វើអោយសាច់ដុំរបស់យើងមានភាពស៊ាំ និងជាការបង្អាក់ដល់ការលូតលាស់ដល់សាច់ដុំរបស់យើងទៀតផង។ ដូច្នេះយើងត្រូវព្យាយាមស្វែងរកលំហាត់ប្រាណថ្មីៗ និងផ្លាស់ប្តូរលំហាត់ប្រាណទៅវិញទៅមកដើម្បីជំនួយដល់ការលូតលាស់សាច់ដុំ និងជួយកាត់បន្ថយភាពធុញទ្រាន់ក្នុងការហាត់លំហាត់ប្រាណដដែលៗទៀតផង។

កំហុសទី 2៖ ហាត់អោយអស់ខ្លាញ់សិន ចាំយកសាច់ដុំតាមក្រោយ

សំរាប់អ្នកដែលធាត់ និងមានជាតិខ្លាញ់ច្រើនតែងគិតថា ត្រូវខំប្រឹងរត់ ឬធាក់កង់ (Cardio) អោយជាតិខ្លាញ់ស្រកអស់សិន ចាំចាប់ផ្តើមហាត់ដុំដែកដើម្បីយកសាច់ដុំតាមក្រោយ។ តាមការស្រាវជ្រាវបានបញ្ជាក់ថា ការហាត់លើកដុំដែកទៀងទាត់អាចជួយដល់ការកាត់ជាតិខ្លាញ់បានខ្លាំងជាងការរត់ និងធាក់កង់ទៀតផង តែការរត់ធ្វើអោយរាងកាយយើងរឹងមាំ និងមានកំលាំងខ្លាំង។ វិធីដ៏ល្អបំផុតនោះគឺអាចរត់នៅពេលព្រឹក និងហាត់ដុំដែក នៅពេលល្ងាច ឬបើសិនបើយើងមិនមានពេលគ្រប់គ្រាន់ទេ យើងអាចរត់ 20នាទីដំបូង​រួចហាត់ដុំដែកយកសាច់ដុំ 40 នាទី បន្ទាប់។


កំហុសទី 3៖ មិនទុកពេលអោយសាច់ដុំធ្វើការសំរាក

ពេលខ្លះយើងចង់សំរេចគោលដៅលឿនពេក ខំហាត់រៀងរាល់ថ្ងៃមិនសំរាកសោះ ដែលនេះជាការធ្វើអោយសាច់ដុំមិនមានការលូតលាស់។ សាច់ដុំយើងត្រូវការពេលសំរាកយ៉ាងតិចមួយថ្ងៃក្នុងមួយសប្តាហ៍ ហើយសាច់ដុំរបស់យើងលូតលាស់នៅពេលដែលយើងសំរាក។​ ការហាត់ជារៀងរាល់ថ្ងៃពេកអាចធ្វើអោយសាច់ដុំយើងឆេះខូចខាតបាន ដូច្នេះយើងគួរទុកពេលអោយសាច់ដុំយើងមានការសំរាកខ្លះ។

អត្ថបទដោយ៖ MFiT