ទឹកមានតួនាទីសំខាន់ណាស់សំរាប់រូបរាងកាយរបស់យើង។ តើអ្នកទាំងអស់គ្នាដឺងទេការញាំទឹកនៅពេលព្រឹកមានអត្ថប្រយោជន៍អ្វីខ្លះ?
MFiT សូមលើកយក 5 ចំនុចសំខាន់ៗដែលយើងគួរញាំទឹកនៅពេលព្រឹកជាពិសេសពេល
ដែលក្រោកពីគេងភ្លាមៗ៖
1. ជួយបំពេញជាតិទឹកក្នុងរាងកាយ
ជារៀងរាល់យប់យើងតែងគេងរយះពេល 6 ទៅ 8 ម៉ោង ដែលជាពេលដែលយើងមិនមានជាតិទឹកចូលក្នុងខ្លួន។ ដូច្នេះការញាំទឹកនៅពេលយើងក្រោកពីគេងភ្លាមគឺ អាចជួយបំពេញជាតិទឹកដែលយើងខ្វះខាតជាច្រើនម៉ោងរួចមក។
2. ធ្វើអោយស្មារតីយើងភ្លឺស្វាង
ពេលដែលយើងក្រោកពីគេងភ្លាម ពេលខ្លះយើងមានអារម្មណ៍មិនទាន់ស្វាង ដូច្នេះពេលដែលញាំទឹកមួយកែវចូលខ្លួនភ្លាមៗ វានឹងជួយដល់ស្មារតីរបស់យើងអោយមានភាពភ្លឺស្វាង។
3. ជំនួយដល់ខួរក្បាល
យើងដឹងហើយថាខួរក្បាលរបស់យើងដំណើរការដោយមានជំនួយពីជាតិទឹក 70% ដូច្នេះការញាំទឹកគ្រប់គ្រាន់ គឺជួយដល់ខួរក្បាលរបស់យើងដើម្បីអោយមានការគិតកាន់តែខ្លាំងទៀតផង។
4. គ្រប់គ្រងទំងន់បានល្អ
ជាតិទឹកដើរតួនាទីក្នុងការគ្រប់គ្រងទំងន់របស់យើង ព្រោះពេលខ្លះយើងញាំជាតិផ្អែម ឬជាតិប្រៃចូលក្នុងខ្លួនច្រើន គឺអាចធ្វើយើងឡើងទំងន់ ដូច្នេះពេលដែលជាតិទឹកចូលក្នុងខ្លួនយើង វានឹងជួយកាត់បន្ថយជាតិផ្អែម និងជាតិប្រៃទាំងឡាយដែលមាននៅក្នុងខ្លួនយើង។
5. បញ្ចេញជាតិពុលក្នុងខ្លួន
ជាតិទឹកអាចជួយដល់ការបញ្ចេញជាតិពុលក្នុងខ្លួនរបស់យើង ដើម្បីប្រាកដថាយើងមិនអាចឆ្លងនៅជំងឺផ្សេងៗ និងថែមទាំងអាចជួយដល់តំរងនោមរបស់យើងទៀតផង។
ការញាំទឹកមួយកែវជារៀងរាល់ព្រឹកអាចជួយដល់យើងបានច្រើន ដូច្នេះយើងគួរត្រៀមទឹកមួយកែវដាក់លើក្បាលដំណេករបស់យើងរួចជាស្រេច ដើម្បីអោយពេលយើងក្រោកពីគេងភ្លាម យើងមានទឹកនៅក្បែរដៃយើងស្រាប់។ ចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃនេះតទៅ លោកអ្នកនឹងទទួលបានអារម្មណ៍ល្អខុសប្លែកតែម្តង។
អត្ថបទដោយ៖ MFiT