FREE DELIVERY EVERYWHERE IN CAMBODIA
24/7 ONLINE SHOPPING

FREE DELIVERY EVERYWHERE IN CAMBODIA
24/7 ONLINE SHOPPING

តើគួរញ៉ាំម្សៅប្រូតេអ៊ីននៅពេលណាល្អ

អ្នកទាំងអស់គ្នាបានប្រើប្រាស់ Whey Protein ដែលសម្រាប់ជួយបង្កើតសាច់ដុំអោយឆាប់ឡើងធំ និងហាប់ណែនល្អហើយមែនទេ។ ចុះអ្នកទាំងអស់គ្នាដឹងដែរទេថាគួរប្រើ Whey Protein នៅពេលពេលណាដែលល្អ និងឆាប់ទទួលបានប្រសិទ្ធភាពនោះ។

 

ក្រុមហ៊ុន MFiT សូមបកស្រាយនៅចម្ងល់របស់អ្នកទាំងអស់គ្នាអោយយល់កាន់តែច្បាស់ ទៅលើការប្រើប្រាស់  ប្រូតេអ៊ីនអោយបានត្រឹមត្រូវទៅតាមពេលវេលា។

Whey Protein ជាម្សៅប្រូតេអ៊ីនដែលជួយអោយសាច់ដុំឆាប់ធំដែលគួរញុំាមួយថ្ងៃ 2ដង ៖ 

 

  • សម្រាប់ថ្ងៃហាត់ប្រាណ៖

1. ញ៉ំាមុនពេលអាហារពេលព្រឹក ដើម្បីអោយរាងកាយរបស់យើងទទួលបានប្រូតេអ៉ីនគ្រប់គ្រាន់។ ដោយសារតែពេលដែលយើងភ្ញាក់ឡើងភ្លាម រាងកាយរបស់យើងមិនទាន់មានអ្វីនៅក្នុងខ្លួន ក្រោយពេលដែលយើងគេងលក់ប៉ុន្មានម៉ោងហើយ ដូច្នេះនៅពេលដែលយើងញ៉ំាអីចូលទៅ ខ្លួនប្រាណរបស់យើងនឹងចាប់សារជាតិនឹងបានលឿនរហ័សមុនគេដូចជាប្រូតេអ៊ីននេះជាដើម។

2. ញ៉ំាក្រោយពេលហាត់ប្រាណភ្លាមៗ ព្រោះនៅពេលដែលយើងធ្វើលំហាត់ប្រាណហើយ សាច់ដុំរបស់យើងមានភាពនឿយហត់ និងត្រូវការសារជាតិប្រូតេអ៉ីនចូលមកបំពេញដើម្បីលូតលាស់។ លក្ខណះពិសេសរបស់ Whey Protein គឹអាចរលាយចូលក្នុងសាច់ដុំរបស់យើងដោយប្រើរយះពេលត្រឹមតែ 30-45 នាទីប៉ុណ្ណោះ ដូច្នេះក្នុងកំឡុងពេលសាច់ដុំដំណើរការលូតលាស់ យើងគួរតែញ៉ំាប្រូតេអ៉ីនភ្លាមៗដើម្បីអោយសារជាតិប្រូតេអ៊ីនចូលទៅបង្កើតសាច់ដុំ និង ជួសជុលសាច់ដុំដែលខូចខាតក្នុងខ្លួនរបស់យើង។

 

  • សម្រាប់ថ្ងៃមិនហាត់ប្រាណ

 ក្នុងថ្ងៃមិនហាត់ប្រាណក៏សាច់ដុំយើងធ្វើការលូតលាស់ដែរ ដូច្នេះយើងនៅតែត្រូវការសារជាតិប្រូតេអ៊ីនមកបំប៉នបន្ថែម។ 
យើងអាចញ៉ំាម្សៅប្រូតេអ៊ីនពីរដងក្នុងមួយថ្ងៃដែរគឺ មុនអាហារពេលព្រឹកម្តង និងក្រោយអាហារពេលល្ងាចម្តង ដើម្បីអោយប្រាកដថារាងកាយរបស់យើងទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់សំរាប់សាច់ដុំ។

 

*** ប្រើប្រាស់ប្រូតេអ៉ីនអោយបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមវេលាដែលសាច់ដុំត្រូវការ នឹងទទួលបានលទ្ធផលឆាប់រហ័ស។

ទោះបីជាថ្ងៃណាមួយអ្នកទាំងអស់គ្នាផ្អាកប្រើម្សៅប្រូតេអ៉ីន សាច់ដុំរបស់អ្នកទាំងអស់គ្នាដែលមានហើយក៏មិនបាត់បង់ដែរ ប្រសិនបើអ្នកទាំងអស់គ្នានៅតែបន្តការហាត់ប្រាណទៀងទាត់ និងគ្រប់គ្រងរបបអាហារអោយបានត្រឹមត្រូវ។

អត្ថបទដោយ៖ MFiT