អ្នកដែលគាត់ហាត់ប្រាណភាគច្រើនតែងតែមានចម្ងល់ថាតើ គាត់គួរញុំាអាហារឬទេ នៅមុនពេលហាត់ប្រាណ តើការញុំាអាហារមុនពេលហាត់ប្រាណមានផលប៉ះពាល់អ្វីទេ។
ថ្ងៃនេះ MFiT សូមលើកយកចំណុចមួយចំនួនដែលទាក់ទងការញុំានិង មិនញុំាអាហារមុនពេលហាត់ប្រាណ។
- ពេលញុំាអាហារមុនពេលហាត់ប្រាណ ៖ ជួយជំនួយកម្លាំង ហាត់ ប្រាណនៅពេលដែលយើងបានញុំាអាហារមុនពេលហាត់ប្រាណចន្លោះពី 30នាទី ទៅ 1ម៉ោង នឹងជួយអោយរាងកាយយើងមានកម្លាំងគ្រប់គ្រាន់ ក្នុងការហាត់ប្រាណ ហើយអាហារដែលយើងគួរញុំា គឺប្រភេទអាហារដែលមានជាតិកាបូនហាយឌ្រេត (ដំឡូង ចេក ពោត ..) និង ប្រភេទអាហារប្រូតេអ៉ីន ( សាច់សុទ្ធ សណ្តែក ស៊ុតជា...) ។
- ពេលមិនញុំាអាហារមុនពេលហាត់ប្រាណ ៖ មិនមានកម្លាំងគ្រប់គ្រាន់ ដោយសារនៅពេលហាត់ប្រាណ យើងរាងកាយយើងត្រូវការថាមពល ជាស្វ័យប្រវត្តិប្រព័ន្ធរាងកាយនឹងចាប់យកអាហារដែលយើងញុំាទៅជាថាមពល ដូចនេះ បើក្នុងក្រពះយើងទទេ នឹងធ្វើអោយរាងកាយប្រើថាមពលនៅក្នុងខ្លួនដែលមានអស់ ដែលបណ្តាលអោយយើងមានអារម្មណ៍ថាវិលមុខ ឬ ងងឹតមុខក្រោយពេលហាត់ប្រាណរួច ។
សរុបមកវិញ អ្វីដែលជាការណែនាំ យើងគួរញុំាអាហារមុនពេល ហាត់ប្រាណដូចជាប្រភេទអាហារ មានជាតិកាបូនហាយឌ្រេត (ដំឡូង ចេក ពោត ..) និង ប្រភេទអាហារប្រូតេអ៉ីន ( សាច់សុទ្ធ សណ្តែក ស៊ុតជា...) មុនពេលហាត់ប្រាណ ដើម្បីអោយរាងកាយយើងមានកម្លាំងគ្រប់គ្រាន់ ហាត់ដល់គោលដៅដែលយើងចង់បាន។
បើសិនជាយើងខកខាន មិនបានញំាអាហារមុនពេលហាត់ប្រាណ យើងគួរញុំាអាហារអោយបានគ្រប់គ្រាន់ក្រោយពេលហាត់ប្រាណ ដើម្បីអោយយើងមានកម្លាំង បន្តសកម្មភាពបន្តទៀត ។
អត្ថបទដោយ៖ MFiT Shop