FREE DELIVERY EVERYWHERE IN CAMBODIA
24/7 ONLINE SHOPPING

FREE DELIVERY EVERYWHERE IN CAMBODIA
24/7 ONLINE SHOPPING

សារៈប្រយោជន៍នៃការសមាធិ

តែងតែទទួលបានសំនួរជាច្រើនដែលទាក់ទងនឹងការតាំងសមាធិ ថាតើមានសារៈប្រយោជន៍អ្វីខ្លះ តើធ្វើដើម្បីអ្វី
 

មិនថាមនុស្សចាស់ ឫវ័យជំទង់ មិនថាអ្នកធ្វើការ ឫសិស្សនិស្សិតក៏ដោយតែងតែមានការប៉ះពាល់ផ្លូវអារម្មរណ៍ពីខាងក្រៅ ដូចនេះអ្នកទាំងអស់គ្នាអាចជ្រើសរើសធ្វើការតាំងសមាធិដើម្បីជួយ សម្រួលផ្លូវអារម្មណ៍អោយបានស្ងប់ល្អ ដោយគ្រាន់តែធ្វើការអង្គុយនៅកន្លែងដែលមិនមានសំលេងរំខាន ហើយបិទភ្នែកប្រហែលជា ១០នាទី នោះនឹងជួយដល់រម្មណ៍របស់អ្នកទាំងអស់គ្នាដូចជា៖
 

- កាត់បន្ថយស្ត្រេស ៖ នៅពេលដែលមានបញ្ហាចូលមកច្រើនអាចធ្វើអោយយើងស្ត្រេស ធុញថប់ តប់ប្រម៉ល ដូច្នេះយើងអាចធ្វើការសម្រួលអារម្មណ៍ដោយតាំងសមាធិ ១០ នាទីសិន ដើម្បី អោយចិត្តស្ងប់ រឹងមាំ គិតរឿងល្អៗ ទើបអាចដោះស្រាយគ្រប់បញ្ហាដោយរលូនបាន។

- ជួយសម្រួលផ្លូវដង្ហើមបានល្អ ៖ ជួយបន្ធូររម្មណ៍មួយកម្រឹត ទៀតនៅពេល ព្រោះនៅពេលដែលយើងតាំងសមាធិយើងបានធ្វើការដកដង្ហើមចេញ និងចូលអោយបានវែង ដូចនេះអារម្មណ៍ របស់យើងអាចធូរស្រាលបន្ថែមទៀត។
 

- គេងលក់ស្កប់ស្កល់៖ សម្រាប់អ្នកដែលតែងពិបាកគេង អ្នកអាចតាំងសមាធិមុនចូលគេង ដើម្បីជួយសម្រួលអារម្មណ៍អោយបានស្ងប់ ងាយស្រួលក្នុងការគេងលក់ស្កប់ស្កល់ និងគ្រប់គ្រាន់។
 

ដូចដែលបានឃើញអំពីសារៈប្រយោជន៍នៃការតាំងសមាធិហើយ អ្នកទាំងអស់គ្នាអ្នកចំនាយពេលបន្តិចសំរាប់ខ្លួនឯង អាចធ្វើជា រៀងរាល់ថ្ងៃ ឫក៏មួយថ្ងៃរំលងមួយថ្ងៃក៏បានតាមដែលអាចធ្វើទៅបាន។

អត្ថបទដោយ ៖ MFiT